Frank Lampard កៀក​នឹង​ទទួល​បានការ​ងារ​ថ្មី លើ​វិ​ថី​ចាស់ (​មាន​វី​ដេ​អូ​)

0

Goal បាន​ឲ្យ​ដឹង​ថា Frank Lampard នឹង​ត្រូវ​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​ស្ករ​គ្រាប់ Everton​។

អតីត​គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea បាន​ផ្តួល Duncan Ferguson និង Vitor Perreira ទៅ​កាន់​ការងារ​បន្ទាប់​ពី​កិច្ច​សម្ភាសន៍​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​ឡុ​ង​ដ៍​។

គួរ​ជម្រាប​ថា មុខ​តំណែង​អ្នកចាត់ការ​ទូទៅ​របស់ Everton បាន​បើកចំហ​ចាប់តាំងពី​ក្លឹ​ប​បាន​បណ្តេញ​លោក Rafa Benitez កាលពី​ថ្ងៃ​ទី ១៦ ខែមករា​។

វីរបុរស​ក្លឹ​បលោក Duncan Ferguson បាន​ចូល​កាន់​តំណែង​បណ្តោះអាសន្ន​ជា​លើក​ទី​ពីរ ដោយ​បាន​ដឹកនាំ​ចាញ់ Aston Villa ១-០ ក្នុង​ការ​ប្រកួត​តែ​មួយ​គត់​របស់​គាត់​ដែល​ដឹកនាំ​។

Lampard បាន​ដឹកនាំ​ក្រុម​តោ​ខៀវ​ឱ្យ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៤ និង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ក្នុង​រដូវ​កាល​ដំបូង​របស់​គាត់​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​លទ្ធផល​មិនល្អ Lampard ត្រូវ​បាន​បណ្តេញចេញ​នៅ​ឆ្នាំ ២០២១ ខណៈ​ដែល Chelsea បាន​បន្ត​ឈ្នះ Champions League ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ជនជាតិ​អា​ល្លឺ​ម៉​ង់ លោក Thomas Tuchel ។

យ៉ាងណាមិញ Lampard ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​នាំ​យក​កីឡាករ សមាជិក​នៃ​បុគ្គលិក​គ្រូបង្វឹក​របស់​គាត់​ពី Chelsea នៅ​ពេល​ដែល​គាត់​កាន់​តំណែង​ជា​អ្នកចាត់ការ​នៅ Everton៕