បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា លោក Fabrizio Romano នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងក្លឹប Liverpool និង FC Porto បានកំពុងធ្វើការលើការរៀបចំឯកសារ ដើម្បីបញ្ចប់ការកិច្ចព្រមព្រៀងលើកីឡាករ Luis Diaz អោយបានកាន់តែឆាប់។ ក្លឹបទាំង២ កំពុងពិភាក្សាលើចំណុចលម្អិត ស្របពេលដែលកីឡាករ Diaz បានយល់ព្រមចំពោះលក្ខខណ្ឌផ្ទាល់ខ្លួន ក្នុងការទៅចូលរួមជាមួយ Liverpool។
គួរបញ្ជាក់ថាកីឡាករ Luis Diaz នឹងចុះកុងត្រារយៈពេល ៥ឆ្នាំ ជាមួយនឹងក្លឹប Liverpool៕