Barcelona បង្វែរ​ចំណាប់អារម្មណ៍​ពី Morata ទៅ​កាន់​ខ្សែប្រយុទ្ធ​របស់ Arsenal

0

Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​មើល​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់ Arsenal កីឡាករ Pierre-Emerick Aubameyang ក្នុង​ខែ​នេះ​។ ខ្សែប្រយុទ្ធ​ចាស់វស្សា​រូប​នេះ គ្រោង​នឹង​ចាក​ចេញពី​ក្លឹ​ប​មុន​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​នៅ​ថ្ងៃ​ចន្ទ​។

យោង​តាម​កាសែត The Times បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Arsenal គ្រោង​ផ្តល់ Aubameyang ឲ្យ​ទៅ​កាន់ Barcelona និង Sevilla ។ ក្លឹ​ប​យក្ស​កា​តា​ឡាន​កំពុង​ស្ថិត​ក្នុង​ទីផ្សារ​សម្រាប់​ខ្សែប្រយុទ្ធ ហើយ​បានឃើញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ Alvaro Morata ពី​ក្លឹ​ប Juventus ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​ក្លឹ​ប​អ៊ី​តា​លី​។

នៅ​ពេល​នេះ Blaugrana បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុង​ការ​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពួក​គេ​ទៅ​កាន់​អតីត​ប្រធាន​ក្រុម​កាំភ្លើង​ធំ​៕