យោងតាមរបាយការណ៍បានដឹងថា FC Barcelona បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ខ្លួន Adama Traore ក្នុងលក្ខខណ្ឌខ្ចីជើងពី Wolves នៅសប្ដាហ៍នេះ។
គួររំលឹកថា Traore ដំបូងឡើយ រូបគេបានផ្លាស់ចេញពី Barca ទៅ Aston Villa រួចក៏បានផ្លាស់ទៅ Middlesbrough មុនពេលមកចូលរួមជាមួយ Wolves រហូតដល់បច្ចុប្បន្ន នឹងបានក្លាយខ្លួនជាកីឡាករដែលមានល្បឿនលឿនជាងគេនៅ Premier League។
លោក Fabrizio Romano អ្នកការសែតជនជាតិអេស្ប៉ាញដ៏ល្បីបានឲ្យដឹងថា ក្លិបអ្នកមានបុណ្យ Barcelona បានឈនដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាផ្ទេរយក Traore ពីក្លិប Wolves ក្នុងលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ ដែលមានតម្លៃ ៣០លានអឺរ៉ូ (ប្រមាណជាង ៤០លានដុល្លារ)៕