បរទេស៖ បុរសសញ្ជាតិអាឡឺម៉ង់បានចាប់អារម្មណ៍លើការគ្រប់គ្រងក្លឹបក្នុងអំឡុងពេលកាន់កាប់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Manchester United បានផ្អាកការស្វែងរកអ្នកគ្រប់គ្រងរបស់ពួកគេ ហើយកំពុងពិចារណាក្នុងការផ្តល់តំណែងអោយលោក Ralf Rangnick ក្លាយជាគ្រូបង្វឹកអចិន្ត្រៃយ៍តែម្តង។
អតីតគ្រូបង្វឹកក្លឹប RB Leipzig មានការ រីករាយសម្រាប់ការចាប់ផ្តើមនៅតំណែងជាគ្រូបង្វឹកបណ្តោះអាសន្ននេះ ហើយនឹងត្រូវគ្រប់គ្រងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីបង្ហាញថាគាត់សាកសមនឹងការងារនេះឬអត់៕