បរទេស៖ នេះបើយោងតាមការការចេញផ្សាយរបស់ Sport នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា កីឡាករ Ousmane Dembele បានសម្រេចចិត្តក្នុងការបន្តស្នាក់នៅជាមួយនឹងក្លឹប ដោយសារគាត់មានមោទនភាពនឹងស្នាក់នៅជាមួយនឹង Barcelona។
ភ្នាក់ងាររបស់កីឡាករសញ្ជាតិបារាំងរូបនេះ បានជួបជាមួយនឹងគ្រូបង្វឹក Xavi កាលពីថ្ងៃទីអង្គារ៍ ដើម្បីបញ្ជាក់អំពីការតាំងចិត្តរបស់គាត់ចំពោះក្លឹប។ ក៏ដូចជាបំណងប្រាថ្នារបស់គាត់ក្នុងការបន្តកុងត្រារបស់គាត់លើសពីរដូវក្តៅនេះ៕