Sevilla បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Anthony Martial ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករបារាំងវ័យ ២៦ ឆ្នាំរូបនេះ បានមកដល់ទីក្រុង Seville កាលពីរសៀលថ្ងៃអង្គារ ហើយបានពិនិត្យសុខភាពមុនពេលចុះហត្ថលេខា លើកិច្ចសន្យារបស់គាត់ដែលនឹងដំណើរការរហូតដល់ខែមិថុនា។
Sevilla មិនចាំបាច់បង់ថ្លៃនាំយក Martial មកកាន់ Estadio Ramon Sanchez-Pizjuan ទេ ប៉ុន្តែពួកគេនឹងរួមចំណែកដល់ផ្នែកមួយនៃប្រាក់ឈ្នួលរបស់គាត់។
Martial នឹងជួបជាមួយមិត្តរួមក្រុម Sevilla ថ្មីរបស់គាត់ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ដែលជាពេលដែលក្រុមត្រូវត្រលប់ទៅហ្វឹកហាត់វិញបន្ទាប់ពីសម្រាកពីរបីថ្ងៃ៕