បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ខ្សែការពារ Andreas Christensen គឺជាជម្រើសមួយរបស់ក្លឹប Baryern Munich ក្នុងការនាំយកមកជំនួសកន្លែងកីឡាករ Niklas Sule នៅរដូវក្តៅនេះ។
Sule បានបដិសេធនៅសំណើរបន្តកុងត្រាថ្មី ហើយគាត់កំពុងស្វែងរកនៅការចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ដោយគ្មានតម្លៃខ្លួន ខណៈពេលដែល Christensen ក៏មិនទាន់ធ្វើការបន្តនៅកុងត្រាថ្មីជាមួយនឹង Chelsea ផងដែរ៕