យោងតាមរបាយការណ៍បានឲ្យដឹងថា ក្លឹបអ្នកមានជាន់ថ្មី Newcastle United បានដាក់សំណើជាលើកទី២ មកក្លិបបិសាចក្រហម Manchester United ក្នុងការចរចានាំយកខ្សែបម្រើ Jesse Lingard។
The Mirrors បានឲ្យដឹងថា ក្លិបបិសាចក្រហម មានបំណងចង់ដាក់លក់ Lingard ក្នុងខែនេះ ខណៈដែលកុងត្រារបស់គេក៏ជិតផុតផងដែរនោះ។ ទោះជាយ៉ាងណា ក្លិបសារិកាព្រៃ Newcastle បានដាក់សំណើជាលើកទី២ បន្ទាប់ពីដាក់សំណើលើកទីមួយត្រូវបាន Man United បដិសេធ។
យ៉ាងណាមិញ ខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះ បាននិយាយថា ចង់ទៅត្រឹមក្នុងលក្ខខណ្ឌខ្ចីជើងតែប៉ុណ្ណោះ៕