បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GOAL នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា គ្រូបង្វឹករបស់ក្លឹប Real Madrid គឺលោក Carlo Ancelotti បានបញ្ជាក់ថា Gareth Bale និង Eden Hazard គឺសុទ្ធតែមានតួនាទីនៅក្នុងជម្រើសរបស់លោក។ ខណៈពេលដែលកីឡាករសញ្ជាតិ វ៉ែល និងប៉ែលហ្សិក ទាំង ២រូបសុទ្ធមានព័ត៌មានលេចលឺអំពីការចាកចេញពីក្លឹប Real Madrid។
គ្រូបង្វឹកខាងលើបាននិយាយដូច្នេះថា “Bale បានត្រលប់មកវិញហើយ ចំណែក Hazard គឺនៅល្អសម្រាប់ខែនេះ”។
លោកបានបន្ថែមទៀតថា “ខ្ញុំមិនបានផ្តល់ការណែនាំណាមួយចំពោះ Hazard នោះទេ។ គាត់មានគំនិត និងបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការសម្រេចចិត្ត។ ពួកគាត់គឺមានសមត្ថភាពក្នុងការជួយក្រុមជាច្រើន”៕