ឧកញ៉ា ទៀ វិចិត្រ នាំ​យក​សត្វ​ក្រាស់ និង​សត្វ​ល្មិច ទម្ងន់​ធ្ងន់​ចំនួន​២​ក្បាល ទៅ​ព្រ​លែង​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ

0

ព្រះ​សីហ​នុ​៖ ​លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ បាន​នាំ​យក​សត្វ​ក្រាស់ និង​សត្វ​ល្មិច ទម្ងន់​ធ្ងន់​ចំនួន​២​ក្បាល​ទៀត​ហើយ​ទៅ​ព្រ​លែង​ក្នុង​សមុទ្រ​ធម្មជាតិ​វិញ ដែល​ជា​ការ​ព្រ​លែង​លើក​ទី​១២៩​។

សុំ​បញ្ជាក់​ថា គ្រប់ពេល​ដែល​នាំ​យក​សត្វ​ក្រាស់​ឬ​សត្វ​ល្មិច ទៅ​ព្រ​លែង​ម្តង​ៗ លោក​ឧកញ៉ា ទៀ វិចិត្រ តែងតែមាន​កឹ​ប​សៀ​លតា​ម​បច្ចេកទេស សម្គាល់​សត្វ​ក្រាស់​ឬ​សត្វ​ល្មិច ដែល​ត្រូវ​បាន​លែង​ក្នុង​សមុទ្រ​ឡើង​វិញ ដែល​ជា​សញ្ញា​សម្គាល់​ក្នុង​គោលការណ៍​អភិរក្ស​សត្វ​សមុទ្រ​កម្រ​ជា​អន្តរជាតិ ហើយ​សៀ​ល​ដែល​កឹ​ប​លើ​សត្វ​ក្រាស់​និង​សត្វ​ល្មិច​លើក​នេះ​គឺ KH 0390 និង​KH 0391​។

ក្នុង​ពេល​រៀបចំ​ព្រ​លែង​សត្វ​ក្រាស់​ឬ​សត្វ​ល្មិច លោក​ឧកញ៉ា ទៀ វិចិត្រ មាន​ប្រសាសន៍​ថា ការ​កឹ​ប​សៀ​ល​សម្គាល់​បែប​នេះ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​អភិរក្ស​សត្វ​សមុទ្រ​កម្រ​ជា​អន្តរជាតិ ដោយសារ​ថា​ប្រសិនបើ​មានការ​នេសាទ​បាន​សត្វ​ក្រាស់​ឬ​សត្វ​ល្មិច ដែល​ឃើញ​មាន​កឹ​ប​សៀ​ល​សម្គាល់ អ្នកនេសាទ​នៅ​ក្នុង​ប្រទេស​យើង​ឬ​អ្នកនេសាទ​តាម​បណ្តា​ប្រទេស​នានា នឹង​ព្រ​លែង​ចូល​ក្នុង​សមុទ្រ​វិញ មិន​សម្លាប់​ឬ​លក់ដូរ​ធ្វើ​អាជីវកម្ម​ឡើយ​។

នៅ​ពេល​អ្នកនេសាទ​ភាគច្រើន នេសាទ​បាន​សត្វ​ក្រាស់​ឬ​សត្វ​ល្មិច តែងតែ​នាំ​យក​មក​ប្រគល់​ជូន​លោក​ឧកញ៉ា ទៀ វិចិត្រ ជា​បន្តបន្ទាប់​ដើម្បី​ព្រ​លែង​ក្នុង​សមុទ្រ​វិញ ក្នុង​នោះ​លោក​ឧកញ៉ា ទៀ វិចិត្រ ក៍បាន​ថ្លែងអំណរគុណ​ដល់​ស្មារតី​សហការ​របស់​បងប្អូន​អ្នកនេសាទ ដែល​ចូលរួម​ជួយ​ការពារ​អភិរក្ស​សត្វ​សមុទ្រ​កម្រ​ជាស​កល ៕

ប្រភព៖ Huy Bunleng News