ក្លឹបបិសាចក្រហម Manchester United ដាក់លក់កីឡាករ ដែលមិនសូវបានចូលលេង Phil Jones ក្នុងតម្លៃ ១៥លានផោន (ប្រមាណ ២០.៥ លានដុល្លារ)។
Jones បានខកខានជាច្រើនប្រកួត ដោយសារបញ្ហារបួសចាប់តាំងពីឆ្នាំ២០២០ និងបានចូលត្រឡប់មកលេងឲ្យក្រុមវិញ ក្នុងជំនួបបាញ់ ១-០ ជាមួយ Wolves កន្លងមក។
យ៉ាងណាមិញ លោក Ralf Rangnick បានដាក់ឲ្យ ខ្សែការពាររូបនេះចូលលេងនោះ គឺដោយសារតែ Harry Maguire,Victor Lindelof និង Eric Bailly សុទ្ធតែរងរបួស។ ម្យ៉ាងវិញទៀត Jones ក៏មានវ័យជ្រេផងដែរ ទើបបណ្តាលឲ្យក្លឹបប្រញ៉ាប់លក់គាត់ចេញឲ្យបានឆាប់។
Phil Jones ត្រូវបានលោកគ្រូតា Sir Alex Ferguson ទិញយកមកកាលពីឆ្នាំ២០១១ ដោយបានចូលរួមជួយក្រុមឈ្នះពាន Premier League, FA Cup និង Europa League៕
គួរជម្រាបថា កុងត្រារបស់ Jones នៅសល់ ១៨ខែទៀតតែប៉ុណ្ណោះ ខណៈដែលឮថាមានក្លឹបសេដ្ឋីមួយកំពុងចង់បានរូបគេស្រាប់៕