បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្លឹប Newcastle កំពុងតែចរចាជាមួយនឹងខាងក្លឹប Stade Reims ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ Hugo Ekitike។
ក្លឹបសារិកាព្រៃ សង្ឃឹមថាអាចនឹងយកបានកីឡាករ វ័យ ១៧ឆ្នាំ មុននឹងក្លឹបរបស់ខ្លួនប្រកួតជាមួយនឹងក្រុម Watford នៅសប្តាហ៍នេះ។ ក្នុងនោះក្លឹបដាក់សំណើរនៅទឹកប្រាក់ ៣០លានផោន ដែលខណៈអ្វីៗបានឈានដល់ការពិភាក្សាចុងក្រោយហើយ។
គួរបញ្ជាក់ថា Ekitike បានបង្ហាញនៅទម្រង់លេងយ៉ាងល្អ ដោយបានស៊ុតបញ្ចូល ៨គ្រាប់ និងបញ្ជូនបាល់ ៣ដង សម្រាប់ការបង្ហាញខ្លួន ១៧ដង អោយ Reims៕