មក​មើល​វី​ដេ​អូ​! កីឡាករ​ធ្វើការ​អបអរ និង​គោរព​ចុង​ក្រោយ ចំពោះ​អាជ្ញាកណ្តាល​ម្នាក់​នៅ​ថ្ងៃ​ចូល​និវត្តន៍

0

បរទេស​៖​ នៅក្នុង​វី​ដេ​អូ​នេះបានបង្ហាញអំពី​ការ​គោរព​ដល់​អាជ្ញាកណ្តាល​ជប៉ុន​ដែល​ចូល​និវត្តន៍​។

​បន្ទាប់​ពី “​បោះ​គាត់​នៅ​លើ​អាកាស​” ដើម្បី​អបអរ​អាជីព​មិន​គួរ​ឱ្យ​ជឿ​របស់​គាត់​។ កីឡាករ​ក៏​បាន​តម្រង់​ជួរ​ដើម្បី​ឱ្យ​អាជ្ញាកណ្តាល​ដើរ​ចេញពី​ទីលាន​ដែល​អបអរសាទរ​ដោយ​ក្រុម​គ្រូបង្វឹក​និង​សាធារណៈជន​។​ នៅ​ពេល​ដែល​អាជ្ញាកណ្តាល​មក​ដល់​ចុងបញ្ចប់​នៃ​ការ​ដើរ អ្នកលេង​ម្នាក់​បាន​ដើរ​ចេញពី​ជួរ ហើយ​បាន​ដោះ​អាវ​របស់​គាត់​។ នៅ​ក្រោម​អាវ​មាន​សារ​គោរព​ដល់​អាជ្ញាកណ្តាល​ដែល​ចូល​និវត្តន៍​ដោយ​មាន​អត្ត​ន័យ​ថា “​អ្នក​គឺជា​អ្នកបំរើ​ដ៏​អស្ចារ្យ​ម្នាក់​សម្រាប់​ការ​ប្រកួត សូម​អរគុណ​” ។​

​ខណៈ​ដែល​កីឡាករ​បាន​ដោះ​អាវ​របស់​គាត់​នៅ​លើ​ទីលាន អាជ្ញាកណ្តាល បានអោយ​កាត​លឿង​ចុង​ក្រោយ​របស់​គាត់​ទៅ​កាន់​កីឡាករ បន្ទាប់​មក​ពួក​គេ​បាន​ចាប់ដៃ​គ្នា​ថតរូប​ជាមួយ​គ្នា​។​

Fair play Japan នេះ​ពិតជា​អស្ចារ្យ​មែន​!