ខ្លាំង​ជាប់​ខ្នោះ​! ក្មេង​ទំនើង ២​នាក់ ត្រូវ​ចាប់ខ្លួន​ក្រោយ​ប្រើ​កាំបិត​កាប់​គូរ​ទំនាស់

0

សៀមរាប ៖ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន ០២​នាក់ ករណី​យក​ដំបង​ឈើ និង កាំបិត​ខ្វែវ​មក​វាយ​នឹង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​រយះ​ក្បាល និង​ហើម​បបូ​មាត់​ផ្នែក​ខាងលើ កាលពី​វេលា​ម៉ោង​១៩ និង​០០​នាទី ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ជើងភ្នំ​គូ​លេ​ន ស្ថិត​នៅ​ភូមិ​បិត​ផ្កា ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

មន្ត្រី​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​ថា ៖ ១.​ឈ្មោះ រ៉ា សម្បត្តិ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរប​រៈ កសិករ ។ ២.​ឈ្មោះ ណ​ន ណុ​ច ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរប​រៈ កសិករ អ្នក​ទាំង ២​នាក់​មាន​ទីលំនៅ​ភូមិ​អូរ​មាន​ជ័យ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ខើច សុ​ឃា​ម ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ។

ប្រភព​ដដែល​បាន​បន្ត​ថា ៖ នៅ​វេលា​ម៉ោង​១៩ និង​០០​នាទី ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២២ ជន​រង​គ្រោះ​មាន​គ្នា​ចំនួន ១១ នាក់ ជិះ​ម៉ូតូ​ចំនួន ០៦ គ្រឿង បាន​នាំ​គ្នា​ទៅ​លេង​នៅ​កន្លែង​លោត​ប៉ុង ពេល​ទៅ​ដល់​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ឈ​លេង​នៅ​វាលស្រែ​ក្បែ​ផ្លូវ​រហូត​ដល់​វេលា​ម៉ោង​២២ និង​១០​នាទី ស្រាប់តែ​ជនសង្ស័យ​ក្រុម​មាន​គ្នា​០៤​នាក់ កាន់ដំបង​ឈើ និង កាំបិត​ខ្វែវ​មក​វាយ​នឹង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ខើច សុ​ឃា​ម ភេទ​ប្រុស អាយុ ១៧​ឆ្នាំ បណ្ដាល​ឲ្យ​រង​របួស​រយះ​ក្បាល និង​ហើម​បបូ​មាត់​ផ្នែក​ខាងលើ ។

វត្ថុ​តាង​រួម​មាន​រួម​មាន​៖ ដំបង​ឈើ​ចំនួន ២​ដុំ (​ដុំ​ទី​១ មាន​ទំហំ ៥cm ប្រវែង ៦៨cm, ដុំ​ទី​២ មាន​ទំហំ ៤cm ប្រវែង ៩៧cm) និង​កំ​បិត​ព្រា​១ ប្រវែង ៤៣cm មុខកាត់ ៧cm ។

តាម​រយៈ​កិច្ចសហការ​ណ៍​ពី​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​នាំ​ខ្លួន​ភាគី​ចុង​បណ្តឹង​ចំនួន ០៤​នាក់ មក​ធ្វើការ​សាកសួរ ដោយ​ចុង​បណ្តឹង​ចំនួន ០២​នាក់ ក្នុង​ចំណោម ៤​នាក់​បាន​សារភាព​ថា​ខ្លួន​ជា​ជន​ដៃដល់​ក្នុង​ករណី​ខាងលើ ជនសង្ស័យ​ឈ្មោះ រ៉ា សម្បត្តិ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ បាន​សារភាព​ថា​៖ នៅ​យប់​កើតហេតុ​បក្សពួក​របស់​ខ្លួន​ម្នាក់​ឈ្មោះ ណ​ន ណុ​ច បាន​ដេញ​វាយ​គ្នា​ជាមួយ​ជន​រង​គ្រោះ​ទៅ​ទិស​ខាងកើត​នៃ​កន្លែង​លោត​ប៉ុង ជាទី​ងងឹត ហើយ​ខ្លួន​ក៏​ទាញ​ដំបង​ឈើ រត់​ដេញ​តាម​ពីក្រោយ ដល់​ចំណុច​ប្រឡាយ ក្នុង​វា​ស្រែ​ក៏​បានឃើញ​ជន​រង​គ្រោះ​ឈ្មោះ ខើច សុ​ឃា​ម ដួល​ហើយ​ខ្លួន​ក៏​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​បន្ថែម ចំ​ត្រង់​ផ្ទៃមុខ ចំនួន ១​ដំបង ហើយ​បន្ត​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​។

បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ