បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Le Parisien នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានអោយដឹងថា ទោះជាមានព័ត៌មានទាក់ទងនឹងការចាកចេញរបស់ Kylian Mbappe ទៅកាន់ Real Madrid ក៏ដោយ ប៉ុន្តែក្លឹប PSG នៅតែមានសង្ឃឹមក្នុងការបន្តកុងត្រាជាមួយនឹងគាត់។
កីឡាករវ័យ ២៣ឆ្នាំ បានកំពុងជំរុញអោយមានការផ្ទេរទៅកាន់Santiago Bernabeu កាលពីរដូវក្តៅមុន ហើយគាត់នៅសល់កុងត្រាតែ ៦ខែទៀតប៉ុណ្ណោះនៅ Parc des Princes។
ក្លឹប Madrid សម្លឹងចង់បាន Mbappe ដោយគ្មានតម្លៃខ្លួន ប៉ុន្តែ Mbappe មិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ។ ប៉ុន្តែគាត់បានបញ្ជាក់ថា គាត់សប្បាយចិត្តចំពោះការលេងនៅ PSG៕