កីឡាករ Pierre-Emerick Aubameyang បានធ្វើតេស្តឃើញវិជ្ជមានវីរុសកូវីដ-១៩ ប៉ុន្មានថ្ងៃមុនការចាប់ផ្តើមនៃព្រឹត្តិការណ៍ African Cup of Nations (AFCON) ។
Aubameyang បានទទួលរងនូវភាពច្របូកច្របល់ប៉ុន្មានសប្តាហ៍ ដោយបាត់បង់តំណែងរបស់គាត់នៅក្នុងក្រុម Arsenal បន្ទាប់ពីត្រូវបានទម្លាក់ដោយអ្នកចាត់ការ Mikel Arteta ដោយសារការបំពានវិន័យ។
ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះ ក៏ត្រូវបានដកចេញពីតំណែងប្រធានក្រុមដោយ Mikel Arteta ហើយបានចូលលេងតិចតួចនាពេលថ្មីៗនេះ គាត់សង្ឃឹមថានឹងមានឥទ្ធិពលដ៏ធំមួយនៅ AFCON ដែលចាប់ផ្តើមនៅថ្ងៃទី ៩ ខែមករា នៅពេលដែលម្ចាស់ផ្ទះកាមេរូនត្រូវប៉ះជាមួយ Burkina Faso ។
ជម្រាបថា AFCON ២០២២ ចាប់ផ្តើមនៅថ្ងៃអាទិត្យ ដោយ Gabon នឹងប្រកួតបើកឆាកពូលរបស់ពួកគេជាមួយក្រុម Comoros នៅថ្ងៃបន្ទាប់នៅថ្ងៃទី ១០ ខែមករាខាងមុខនេះ៕