ប្រធានក្លឹប Barcelona លោក Joan Laporta បានអះអាងថា ក្លឹបរបស់គាត់នឹងចុះហត្ថលេខាជាមួយ Erling Haaland នៅរដូវក្តៅនេះ ខណៈដែលគាត់បានបានធ្វើឱ្យខ្សែប្រយុទ្ធ Borussia Dortmund ក្លាយជាគោលដៅផ្ទេរកំពូលរបស់គាត់។
ទោះបីវាអាចនឹងមានការភ្ញាក់ផ្អើលសម្រាប់មនុស្សជាច្រើន ប៉ុន្តែ Laporta ទទូចថា Blaugrana នឹងមានប្រាក់គ្រប់គ្រាន់ ដើម្បីនាំយកកីឡាករអន្តរជាតិន័រវេសនៅក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់។
លោក Laporta បាននិយាយប្រាប់មិត្តរួមការងារថា ៖ “ខ្ញុំនឹងចុះហត្ថលេខាលើ Haaland នៅរដូវក្តៅក្រោយ”។
យ៉ាងណាក្តីក្លឹបតិចតួច ដែលអាចមានលទ្ធភាពក្នុងសុបិនចង់ចុះហត្ថលេខាលើ Haaland ដូចជា Barcelona និង Real Madrid ប៉ុន្តែក្លឹប Manchester City ប្រហែលជាគូប្រជែងដ៏សំខាន់ ដោយសារសាច់ដុំហិរញ្ញវត្ថុរបស់ពួកគេ។
ដោយឡែក Manchester United និង Paris Saint-Germain ក៏កំពុងតែតាមដានស្ថានការណ៍ដូចគ្នា ប៉ុន្តែត្រូវគិតអំពី Financial Fair Play ខណៈដែល Bayern Munich បានបោះបង់ចំណាប់អារម្មណ៍នេះមុនគេ៕