ផឹក​ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​បុក​ម៉ូតូ ហើយ​បន្ត​ទៅ​បុក​ទម្លុះ​ចូល​ផ្ទះ​គេ​ទៀត

0

កំពង់ស្ពឺ ៖ កាលពីថ្ងៃទី០៤ ខែមក​រា ឆ្នាំ២០២២ វេលា​ម៉ោងប្រមាណ ២០:២០​នាទី នៅ​លើ​ផ្លូវ​លេខ​១០៥ ចំណុច​រង្វង់​មូល​ផ្លែ​ស្ពឺ ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្ត ០១​គ្រឿង ម៉ាក​Tacoma ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BA-1655 បើកបរ​ដោយ​ឈ្មោះ ហេង គៀត ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ពងទឹក ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង បាន​បុក​ម៉ូតូ ០១​គ្រឿង​ម៉ាក Scoopy ព​ណ៍​ក្រហម ផ្លា​ក​លេខ​ភ្នំពេញ 1CT-4027 អ្នកបើកបរ​ឈ្មោះ ឈុ​ន លី​ដា ភេទ​ស្រី អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ញរ សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន (​របួសធ្ងន់​) រីឯ​អ្នក​រួម​ដំណេ​ី​រ ០២​នាក់ ទៀត​របួសធ្ងន់​០១ ស្លាប់​០១ ។

តាម​ការ​បញ្ជាក់​ពី​ជំនាញ​ចរាចរណ៍ អ្នក​បេ​ី​កបរ​រថយន្ត​មា​នក​ម្រឹត​ជាតិ​ស្រវឹង អាកុល​លេ​ី​ស​ពី​ច្បាប់​កំណត់ ទេ​ី​ប​បណ្ដាល​ឱ្យ​បង្ក​គ្រោះថ្នាក់​ប៉ះពាល់​អាតុ​ជីវិត​អ្នក​ដទៃ​បែប​នេះ​។ ក្នុង​ហេតុការណ៍​ខាងលើ រថយន្ត​បាន​បន្ដ​ទៅ​បុក​របង​ផ្ទះ​ទម្លុះ​ចូល​ទៅ​ខាងក្នុង តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ដទៃ បំផ្លាញ​តែ​ទ្រព្យសម្បត្តិ​តែ​ប៉ុណ្ណោះ​​។

ករណី​ខាងលើ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​យក​មធ្យោបាយ​និង​ឃាត់ខ្លួន​ជាក់ស្ដែង អ្នក​បេ​ី​កបរ​បញ្ជូន​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដេ​ី​ម្បី​ចំណាត់ការ​នីតិវិធី​បន្ដ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ