បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា លោក Antonio Conte ជឿជាក់ថាកីឡាករឆ្នើររបស់ Tottenham គឺ Hugo Lloris នឹងបន្តការស្នាក់នៅជាមួយក្លឹបមានទីតាំងនៅភាគខាងជើងទីក្រុងឡុងដ៍ ដោយការចុះហត្ថលេខាលើកិច្ចសន្យាថ្មី។
គ្រូបង្វឹករបស់ Spurs បានឆ្លើយតបទៅនឹងអ្នកសារព័ត៌មានដែលបានចោទសួរចំពោះរឿងអ្នកចាំទីដែលនឹងបន្តកុងត្រាថ្មី ឫយ៉ាងណា។ លោក Conte បានបញ្ជាក់ “ខ្ញុំគិតអញ្ចឹងដែរ។ ខ្ញុំគិតថា Hugo ចង់បន្តនៅក្នុងក្លឹបរបស់យើហ គាត់ស្រលាញ់ក្លឹបយើង ហើយគាត់ស្នាក់នៅ Tottenham ដោយរីករាយផងដែរ “៕