បរទេស៖ ខ្សែការពារម្នាក់នេះរបស់ Manchester City អាចនឹងត្រូវផ្លាស់ប្តូរមកកាន់ទឹកដី Camp Nou តាម Torres។
ក្លឹប Barcelona កំពុងសម្លឹងឃើញកីឡាករម្នាក់ទៀតរបស់ Manchester City ដែលនោះជាខ្សែការពារ Aymeric Laporte។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថា បន្ទាប់ពីទទួលបានជោគជ័យក្នុងការនាំយកកីឡាករ Ferran Torres ក្លឹបមានទីតាំងនៅអេស្ប៉ាញមួយនេះ កំពុងតែសម្លឹងមើលខ្សែការពារម្នាក់ទៀតរបស់ក្លឹប Man City។ ស្របពេលដែលកីឡាករម្នាក់នេះកំពុងជួបបញ្ហាក្នុងការស្វែរកតំណែងនៅជម្រើសដំបូង ក្រោយ John Stones បានដណ្តើមយកកន្លែងទៅបាត់៕