បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ក្លឹប Footmercato នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានអោយដឹងថាក្លឹប Nice សង្ឃឹមថានិងអាចនាំយកអ្នកចាំទី Hugo Lloris ត្រលប់មកវិញបាន នៅពេលដែលកុងត្រារបស់គាត់នឹងអស់សុពភាពនៅចុងរដូវកាលនេះ។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានពិភាក្សាជាមួយក្រុម Spurs អំពីកុងត្រាថ្មីរបស់ខ្លួនហើយ ប៉ុន្តែហាក់មានទាន់មានការរីកចម្រើនណាមួយនោះទេ ដែលនេះអាចជាផ្លូវសម្រាប់រូបគេក្នុងការចាកចេញនារដូវក្តៅក្រោយ។
គួរបញ្ជាក់ថា Lloris បានចាប់ផ្តើមអាជីពជាមួយក្លឹប Nice ដោយបង្ហាញខ្លួនបាន ៧៨ដង មុននឹងទៅចូលរួមជាមួយក្លឹប Lyon នៅឆ្នាំ២០០៨៕