ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ សមត្ថកិច្ចបានទទួលបានពាក្យបណ្តឹងមួយពីម្តាយជនរងគ្រោះ ដែលត្រូវបានជនសង្ស័យម្នាក់បានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចកាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្ណាំ២០២១ នៅចំណុចផ្ទះសំណាក់មួយកន្លែងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សុខ ណាក់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាចុងភៅនៅភោជនីយដ្ឋានដាយមិនស្តា។ ចំណែកជនរងគ្រោះមានអាយុ ១៤ឆ្នាំ ជាអ្នករត់តុ នៅហាងខាងលើផងដែរ។
បើយោតាមការបញ្ជាក់របស់ជនរងគ្រោះបានអោយដឹងថានៅថ្ងៃកើតហេតុ ក្រោយពេលស្បើយភ្ញៀវ នាង និងមិត្តភ័ក្តី រួមទាំងជនសង្ស័យបានផឹកស៊ីជុំគ្នានៅក្នុងហាងរហូតស្រវឹង។ បន្ទាប់មកជនសង្ស័យ ក៏បានបបួលជនរងគ្រោះដើរលេង ហើយជនរងគ្រោះក៏យល់ព្រមទៅជាមួយ។ ស្រាប់តែព្រឹកថ្ងៃបន្ទាប់ជនរងគ្រោះភ្ញាក់ដឹកខ្លួន ឡើងនៅក្នុងផ្ទះសំណាក់ទៅហើយ ដោយជនសង្ស័យបានធ្វើសកម្មភាពរំលោភបានសម្រេចទៀត៕