បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន LÉquipe នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានអោយដឹងថា Alexandre Lacazette និងចាកចេញពី Arsenal នៅរដូវកាលខាងមុខ។
កីឡាករវ័យ ៣០ឆ្នាំរូបនេះ នៅសល់កុងត្រាតែ ៦ខែទៀតនោះទេ ហើយក្នុងនោះក្លឹបកាំភ្លើងធំនៅតែចង់អោយគាត់បន្តកុងត្រាថ្មីជាមួយក្លឹបបន្តទៀត។
ទោះជាយ៉ាងណាក៏ដោយ Lacazette ជឿជាក់ថាគាត់អាចទទួលបានកិច្ចសន្យាយូរជាងនេះនៅក្លឹបដទៃទៀត។ ហើយគាត់គ្រោងនឹងចាកចេញក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ៕