Xavi ចង់​យក​កីឡាករ​ម្នាក់​នេះ មក​ជំនួស​កន្លែង Sergino Dest

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ SPORT នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា​លោក Xavi ចង់បាន​កីឡាករ Noussair Mazraoui របស់ Ajax និង​ខ្សែ​ការ​ពារខាងស្តាំ Jose Gaya របស់ Valencia​។

ក្លឹ​ប​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ​ចង់​យក Mazraoui ដើម្បី​មក​ជំនួស​កន្លែង​របស់ Sergino Dest។ ក្នុងនោះ Gaya ក៏​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​របស់ Barca ដូច​គ្នា​។ សម្រាប់​ក្លឹ​ប Valencia គឺ​យល់​ស្រប​ក្នុង​ការ​អោយ​គាត់​ចាក់ចេញ​នៅ​ក្នុង​តម្លៃ​ប្រមាណ ២១​លាន​ផោន​៕