ព្រោះតែ​ពាក្យ “​បាន​ប្រពន្ធ​យូរហើយ​មិន​មានកូន​”! បុរស​ម្នាក់​ត្រូវ​គេ​កាប់​ស្លាប់​នៅ​នឹង​កន្លែង

0

ពោធិ៍សាត់​៖ កាលពី​យប់​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២១ មាន​ករណី​កាំ​គ្នា​ស្លាប់​ក្នុង​វង់​ផឹកស៊ី​មួយ​កន្លែង នៅ​ចំណុច​ភូមិ​ទួល​រគាំង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

បើ​យោង​តាម​ប្រភព​ពី​អ្នក​ភូមិ​កើតហេតុ​បានអោយ​ដឹង​ថា​ដំបូង​មាន​បុរស​មួយ​ក្រុម​នាំ​គ្នា​ផឹកស៊ី​នៅ​ចំណុច​មុខ​វត្ត​ទួល​រគាំង។​ លុះ​ផឹកស៊ី​ស្រវឹង​រៀងខ្លួន ភាគី​ខាង​ជន​រង​គ្រោះ​បាន​និយាយ​ចំអន់​បង្អាប់​ទៅ​លើ​ជនសង្ស័យ​ថា “បាន​ប្រពន្ធ​យូរហើយ​មិន​មានកូន​អីហ្នឹង​គេ​ពិតជា​អត់​កំណើត​”​។ ពេល​នោះ​ជនសង្ស័យ​ខឹង​ក៏​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​យក​កាំបិត​ក៏​កាប់​បុរស​រង​គ្រោះ​ចំនួន​៣​កាំបិត​ត្រូវ​ចំ​ក​ខាងក្រោយ​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​។

ក្នុង​នោះ​សមត្ថកិច្ច​ស្រុក​បាកាន បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ញ៉ុ​ម អាន​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​រីឯ​ជន​រង​គ្រោះ​ឈ្មោះ​វ៉ាំ​ង សុខ​ហេង អាយុ​២៨​ឆ្នាំ​នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕