បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VNExpress នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា គ្រូបង្វឹករបស់វៀតណាមលោក Park Hang-seo មិនបានបញ្ចេញយោបល់អ្វីទាំងអស់ក្រោយក្រុមវៀតណាមប្រកួតស្មើរជាមួយនឹងក្រុមថៃ ក្នុងជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយធ្វើអោយធ្លាក់ចេញពីពាន AFF Cup 2020កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ។
គ្រូបង្វឹក Park បាននិយាយថា “គ្រូបង្វឹកក្រុមដែលចាញ់ការប្រកួតមិនមានអ្វីត្រូវនិយាយនោះទេ។ ខ្ញុំមិនដឹងត្រូវនិយាយអ្វីនោះទេ”៕