Real ហ៊ាន​យក Hazard មក​ប្តូរ​យក​កីឡាករ Chelsea ម្នាក់​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ El Nacional នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្លឹ​ប​មា​នទី​តាំងនៅ​ទឹកដី​អេ​ស្ប៉ា​ញ​មួយ​នេះ បាន​កំពុង​តាម​ប្រ​ម៉ា​ញ់​យក​ខ្សែការពារ​ខាងស្តាំ​របស់​ក្លឹ​ប​តោ​ខៀវ​។ ក្នុង​នោះ Real Madrid នឹង​ដាក់ Eden Hazard ជា​ថ្នូរ​ដោះ​ដូរ​សម្រាប់​នាំ​យក​កីឡាករ Reece James របស់ Chelsea​។

ក្រុម​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ​នឹង​ធ្វើការ​នាំ​យក​ខ្សែការពារ​ខាងស្តាំ​ថ្មី​ម្នាក់ មក​ជំនួស​កន្លែង​របស់ Dani Carvajal​។ ក្នុង​នោះ​លោក Carlo Ancelotti ក៏​បាន​ស្នើរ​សុំ​លោក Florentino Perez អោយ​នាំ​យក James មក​កាន់​ក្លឹ​ប Real​។

Perez សង្ឃឹមថានឹង​អាច​ដោះស្រាយ​នៅ​បញ្ហា​ចំនួន​២ ក្នុង​ពេល​តែ​មួយ គឺ​ការ​នាំ​យក James មក ជាមួយនឹង​ការ​អោយ Hazard ទៅ​កាន់ Chelsea វិញ ជា​ថ្នូរ​ក្នុង​ការ​ដោះ​ដូរ​៕