បេក្ខជន​មួយ​ចំនួន​ជួប​បញ្ហា​សុខភាព ក្នុងអំឡុងពេល​ដំណើរការ​ប្រលង​ទី​១២

0

បេក្ខជន​ប្រឡង​នៅ​តាម​មណ្ឌល​មួយ​ចំនួន មាន​បញ្ហា​សុខភាព នៅ​ក្នុងអំឡុងពេល​ប្រឡង​ក្នុង​ដំណើរ​សំ​ណេ​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២៧ ធ្នូ ២០២១ ។ បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព ដោយសារ​មាន​អាកា​រៈ​វិលមុខ ខ្យល់គរ ក្អួត ជាដើម បាន​ទទួល​ការ​ជួយ​សង្គ្រោះ​បឋម ពី​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​តាម​មណ្ឌល​ប្រឡង​របស់​ខ្លួន ដើម្បី​អាច​ត្រឡប់​ចូលរួម​បន្ត​ការ​ប្រឡង​បាន​។ ដោយឡែក​គណៈមេប្រយោគ និង​ក្រុម​គ្រូពេទ្យ​ក៏​បាន​ជួយ​សម្របសម្រួល ដើម្បី​ជួយ​ដល់​បេក្ខជន​មួយ​រូប​ដែល បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​អាច​ចូលរួម​ប្រឡង​បាន​ផង​ដែរ​។

សូម​ជម្រាប​ថា ដើម្បី​ធានា​បាន​ថា​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ពង្រឹង​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មាន​ដូច​ជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អគ្គី​ស​នី​កម្ពុជា និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​៕

ប្រភព៖ ក្រសួងអប់រំ