គ្រូបង្វឹក​ថៃ និយាយ​ដូច្នេះ ក្រោយ​យកឈ្នះ​វៀតណាម និង​ឡើង​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Zing News នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២១ បានអោយ​ដឹង​ថា​គ្រូបង្វឹក Alexandre Polking របស់​ក្រុម​ជម្រើសជាតិ​ថៃ បាន​សរសើរ​កូនក្រុម​របស់​ខ្លួន​ដែល​អាច​ឡើង​ទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ពានរង្វាន់ AFF Cup​។ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​វៀតណាម​ទាំង ២​ជើង​ក្នុង​លទ្ធផល ២​ទល់​នឹង​០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

ក្នុង​នោះ​លោក Polking បាន​បញ្ជាក់​ថា “​ខ្ញុំ​មាន​មោទនភាព​ចំពោះ​កីឡាករ​របស់ខ្ញុំ​។ ពួក​គេ​លេង​ការពារ​បាន​ល្អ​។ ខ្ញុំ និង​ក្រុម​ទាំងមូល​សប្បាយចិត្ត​ដែល​បាន​ឡើង​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ពួក​គេ​បាន​បង្ហាញ​ស្មារតី​នៃ​ការ​លេង​របស់​ពួក​គេ ហើយ​ការពារ​យ៉ាង​ល្អ​ក្នុង​ការ​លេង​បាល់​ខ្ពស់ និង​ការ​ដាក់​សម្ពាធ​ពី​ភាគី​ម្ខាង​ទៀត​”៕