Rangnick ប្រាប់​អោយ​បិសាច​ក្រហម​តាម​ប្រ​ម៉ា​ញ់​យុវជន​អា​ឡឺ​ម៉​ង់ ៤​នាក់​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Sun បានអោយ​ដឹង​ថា​លោក Ralf Rangnick បាន​បញ្ចេញ​នៅ​បញ្ជី​កីឡាករ​វ័យក្មេង​របស់​អា​ឡឺ​ម៉​ង ៤​នាក់ ដែល​ជា​គោលដៅ​របស់ Manchester United​។

គ្រូបង្វឹក​ក្លឹ​ប​បិសាច​ក្រហម​រូប​នេះ​នឹង​ផ្លាស់​ប្តូរ​តួនាទី​ជា​អ្នក​ប្រឹក្សា​វិញ​នៅ​ចុង​ក​រដូវ​កាល​នេះ​។ បន្ទាប់​ពី​លោក​បាន​មក​កាន់​តំណែង​ជំនួស​លោក Ole Gunnar Solskjaer និង​រៀបចំ​នៅ​ទម្រង់​លេង​សម្រាប់​ក្លឹ​ប​នា​ពេល​អនាគត​។

ក្នុង​នោះ​លោក​ក៏​បាន​បង្ហាញ​នៅ​បញ្ជី​ឈ្មោះ​យុវជន ៤​នាក់​ដែល​មាន Florian Wirtz, Luca Netz, Eric Martel និង Armel Bella-Kotchap ជា​ជម្រើស​សម្រាប់​បិសាច​ក្រហម​ក្នុង​ការ​តាម​ប្រ​ម៉ា​ញ់​៕