ស្ត្រី​ម្នាក់​សម្រេចចិត្ត​បញ្ចប់ជីវិត ព្រោះតែ​ជំពាក់​លុយ​កន្ទុយលេខ​រហូត​ដល់​ទៅ​…

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ២:៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១​កន្លង​មកនេះ មានការ​ភ្ញាកផ្អើល​មួយ​ក្រោយ​ស្ត្រី​ម្នាក់​បាន​សម្រេចចិត្ត​ចង់​.​ក​សម្លាប់​ខ្លួន​នៅ​ចំនុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិក​ម្រៀ​ង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ស្ត្រី​រង​គ្រោះ​ខាងលើ​មានឈ្មោះ ផ្លុ​ង ឌី អាយុ ៣៩​ឆ្នាំ មុខរបរ​លក់ដូរ ដែល​ស្រុក​កំណើត​នៅ​ភូមិ​ខ្ញុង ឃុំ​ខ្ញុង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

បើ​តាម​ការ​បញ្ជាក់​របស់​ប្តី​ជន​រង​គ្រោះ​ដែល​មានឈ្មោះ ស៊ឹង បាញ់ បានអោយ​ដឹង ចំពោះ​មូលហេតុ ដែល​ធ្វើ​អោយ​ប្រពន្ធ​ខ្លួន​សម្រេច​សម្លាប់​ខ្លួន​នោះ ដោយសារ​តែ​ប្រពន្ធ​ខ្លួន​បាន​ចំពាក់​លុយ​កន្ទុយលេខ​រហូត​ដល់​ទៅ ៣០០០$​។ ស្រប​ពេល​មេ​កន្ទុយលេខ​តាម​ទារ​លុយ​ជា​រៀងរាល់ថ្ងៃ ទើប​ធ្វើ​អោយ​គាត់​សម្រេច​ចង់​.​ក​យ៉ាងនេះ​៕