Home ព័ត៌មានកីឡា Barcelona ជួប​ការ​ខ្វះខាត​ខ្លាំង

Barcelona ជួប​ការ​ខ្វះខាត​ខ្លាំង

0

ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona អាច​នឹង​មើលទៅ​ល្អ​ជាង​មុន ក្រោម​ការ​ដឹកនាំ​របស់​លោក Xavi Hernandez ប៉ុន្តែ​ពួក​គេ​នៅ​តែ​ខ្វះខាត​យ៉ាង​ខ្លាំង ខណៈ​ដែល​ពេល​នេះ Blaugrana មាន​ខ្សែប្រយុទ្ធ​តែ​ម្នាក់​គត់​។

ជាក់ស្តែង​ដូច​ជា Memphis Depay ,Ousmane Dembele ,Martin Braithwaite និង Ansu Fati បាន​អវត្តមាន​ដោយសារ​របួស ដែល​មាន​ន័យ​ថា Luuk de Jong បច្ចុប្បន្ន​គឺជា​ខ្សែប្រយុទ្ធ​ម្នាក់​គត់​នៅ​ក្នុង​ក្រុម​។

ទន្ទឹម​នឹង​នោះ Sergio Aguero ក៏​បាន​ចូល​និវត្តន៍​ហើយ ដោយ​ជម្ងឺ​បេះដូង​។ បច្ចុប្បន្ន Barcelona កំពុង​ព្យាយាម​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ម្នាក់​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា ដោយ Ferran Torres របស់ Manchester City និង Edinson Cavani របស់ Manchester United គឺជា​គោលដៅ​ចម្បង​របស់​ពួក​គេ​៕

Previous articleជិត​ត្រូវ​គ្នា​ហើយ​! ខ្សែប្រយុទ្ធ​រូប​នេះ​នឹង​មក​កាន់​ទឹកដី Camp Nou
Next articleខេមរៈ សិរីមន្ត បរិច្ចាគ​លុយ ២​លាន​ដុល្លារ ដើម្បី​សាងសង​ផ្លូវ និងប្រឡាយ​ទឹក