ក្លឹប Barcelona និង Manchester City កំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងមួយដែលនឹងបើកភ្លើងខៀវអនុញ្ញាតឲ្យកីឡាករ Ferran Torres ធ្វើដំណើរទៅកាន់ទឹកដី Camp Nou។
នៅថ្ងៃពុធទី ២២ ខែធ្នូនេះ Blaugrana បានត្រឡប់មកជាមួយតម្លៃ ៥៥ លានអឺរ៉ូបូក ១០ លានអឺរ៉ូនៅក្នុងការបន្ថែមសម្រាប់ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះបន្ទាប់ពីការដេញថ្លៃពីរលើកដំបូងរបស់ពួកគេ នៃតម្លៃ ៤៥ លានអឺរ៉ូ និង ៥០ លានអឺរ៉ូ ត្រូវបានបដិសេធដោយមេឃខៀវ ម្តងរួចមកហើយ។
យ៉ាងណាមិញក្លឹបនៅ Premier League បានប្រាប់ Barcelona ថាបើចង់បាន Ferran គឺត្រូវចំណាយដាច់ខាត ៧០ លានអឺរ៉ូ ហើយឥឡូវនេះពួកគេជិតដល់តួលេខនោះហើយ ខណៈដែលការផ្តល់ជូននេះកំពុងត្រូវបានពិចារណានៅឯកីឡដ្ឋាន Etihad ។
គួរបញ្ជាក់ថាលោក Pep Guardiola បានផ្តល់ភ្លើងខៀវឱ្យ Ferran លក់ចេញ ព្រោះគាត់មិនមែនជាកីឡាករសំខាន់ទេ៕