អីយ៉ា​ស់​! Park Ji-Sung ត្រឡប់​មក​លី​គ​អង់គ្លេស​វិញ

0

អតីត​វីរបុរស​ក្រុម Manchester United លោក Park Ji-Sung កំពុង​ទទួល​តួនាទី​បង្វឹក​ក្រុម U16 របស់​ក្រុម QPR ក្នុង​នាម​ជា​គ្រូបង្វឹក​កាន់​អាជ្ញាប័ណ្ណ B License ។

បុរស​សញ្ជាតិ​កូរ៉េ​ខាងត្បូង វ័យ ៤០​ឆ្នាំ​រូប​នេះ បាន​ចំណាយពេល​នៅ Manchester United និង QPR បច្ចុប្បន្ន​កំពុង​ទទួល​ការ​បណ្តុះបណ្តាល​ពី​សំណាក់​គ្រូ​បង្គោល​លោក Chris Ramsey ។

ថ្លែង​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ QPR លោក Park បាន​និយាយ​ថា «​ក្នុង​នាម​ជា​កីឡាករ​ម្នាក់​លេង​ឱ្យ QPR ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ដែល​បានឃើញ​ពួក​គេ​មាន​ចក្ខុវិស័យ ក្នុង​ការ​បណ្តុះបណ្តាល​យុវជន​ក្មេង​ៗ​បាន​ច្បាស់លាស់ ។ ខ្ញុំ​បាន​រៀនសូត្រ​ជា​ច្រើន ពី​សំណាក់​កីឡាករ និង​គ្រូបង្វឹក​នៅ​ទី​នេះ​»៕