Xavi បាន​ត្រឹម «​សុបិន​» ក្នុង​ការ​ធ្វើ​រឿង​មួយ​នេះ​!

0

គ្រូបង្វឹក Barcelona លោក Xavi បាន​ត្រឹម «​សុបិន​» ក្នុង​ការ​ប្រជែង​ចុះហត្ថលេខា​លើ​ខ្សែការពារ Sevilla កីឡាករ Jules Kounde ជាមួយ Chelsea​។

កីឡាករ​សញ្ជាតិ​បារាំង​វ័យ ២៣​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ខិត​ជិត​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន Stamford Bridge កាលពី​រដូវក្តៅ​មុន ដោយ​បាន​ឈាន​ដល់​ការ​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​ក្រុម​តោ​ខៀវ​។

ទោះជា​យ៉ាងណា​ក៏​ដោយ Sport បាន​អះអាង​ថា Xavi «​សុបិន​» ក្នុង​ការ​ចុះហត្ថលេខា​លើ Kounde ខណៈ​ដែល​គាត់​មាន​អារម្មណ៍​ថា​គាត់​មាន​ទម្រង់​ល្អ​ឥត​ខ្ចោះ ដើម្បី​ជំនួស Gerard Pique នៅ Camp Nou ។

ប៉ុន្តែ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​របស់ Barcelona មិន​មានការ​ផ្លាស់​ប្តូរ​ណាមួយ ត្រូវ​បាន​ពិពណ៌នា​ថា​ជា «​ក្តី​សុបិន​ដែល​មិន​អាច​ទៅ​រួច​» សម្រាប់ Xavi ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ពិត ដែល​ថា​ក្លឹ​ប​បច្ចុប្បន្ន​មិន​មាន​ទីតាំង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្លឹ​ប​ធំ​ជាងគេ​នៅ​អឺរ៉ុប​បាន​ឡើយ​។

ទោះជា​យ៉ាងណា​ក៏​ដោយ Chelsea មិន​អាច​យល់ព្រម​លើ​តម្លៃ​ខ្លួន​ជាមួយ Sevilla សម្រាប់​ខ្សែការពារ​នេះ​ទេ ខណៈ​ដែល​ក្លឹ​ប​យក្ស​នៅ La Liga នឹង​ទទួលយក Kounde ចាកចេញ ប្រសិនបើ​ហ៊ាន​ដល់​តម្លៃ ៧២ លាន​ផោន​ក្នុង​កិច្ចសន្យា​របស់​គាត់​។

យ៉ាងណាមិញ​លោក Thomas Tuchel នៅ​តែ​ចង់​ចុះហត្ថលេខា​លើ Kounde ហើយ Chelsea បាន​បន្ត​ពិភាក្សា​ជាមួយ​អ្នកតំណាង​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ផង​ដែរ​៕