ប្រធានក្រុមតោខៀវ Chelsea កីឡាករ Cesar Azpilicueta បានបង្ហាញជំហរយ៉ាងមុតមាំចង់បន្តនៅ Stamford Bridge បើទោះបីគេដឹងថាមានការចាប់អារម្មណ៍ខ្លាំងក្នុងការផ្ទេរទៅកាន់ក្លិបអ្នកមានបុណ្យ Barcelona ក៏ដោយ។
គួរជម្រាបថា កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែការពារសញ្ជាតិអេស្ប៉ាញវ័យ ៣២ឆ្នាំរូបនេះ នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ដែលមានន័យថាគាត់មានសេរីភាពក្នុងការចរចាកិច្ចព្រមព្រៀងជាមុនជាមួយក្លឹបបរទេសចាប់ពីថ្ងៃទី ១ ខែមករាខាងមុខនេះ។
យ៉ាងណាមិញ ស្ថានភាពកិច្ចសន្យារបស់ Azpilicueta បានទាក់ទាញចំណាប់អារម្មណ៍របស់ Barcelona ដោយគ្រូបង្វឹកថ្មី Xavi បាននិយាយថាចង់នាំយកខ្សែការពារដែលមានបទពិសោធន៍រូបនេះមក Camp Nou។
ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាម The Athletic កីឡាករ Azpilicueta ចង់បន្តលេងនៅក្លឹបភាគខាងលិចទីក្រុងឡុងដ៍ ក្រោមការដឹកនាំដោយលោកគ្រូជោគជ័យ Thomas Tuchel៕