បារាំង៖ ក្រោយបញ្ចប់ការប្រកួតរវាងក្លឹប Lorient និង PSG កាលពីព្រលឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងលទ្ធផល ១ទល់នឹង១ ដោយក្នុងនោះ Lorient បានបើកាលនាំមុខមុនតាំងពីនាទី ៤០ ដោយកីឡាករ Monconduit។ ហើយក្រុម PSG ក៏បានតាមស្មើវិញបាននៅក្នុងនាទីថែមម៉ោងតង់ទី២ គឺនាទី ៩០+1 ដោយកីឡាករ Icardi។
អ្វីដែលកាន់តែធ្វើអោយភ្ញាក់ផ្អើលនោះ គឺ Sergio Romos បានទទួលបានកាត់ក្រហមនៅនាទី ៨៦ ដែលនេះជាកាត់ក្រហមដំបូងរបស់គាត់នៅក្នុងក្រុម PSG និងលីគទី១របស់បារាំង៕
