Man Utd ចង់បាន​ខ្សែបម្រើ​ម្នាក់​ទៀត​មក​ជួយ​ក្លឹ​ប

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Nicolo Schira នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្លឹ​ប Manchester United និង PSG កំពុង​តាមដាន​កីឡាករ​ខ្សែបម្រើ​របស់ Lazio គឺ Sergej Milinkovic-Savic​។

កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ កំពុង​សម្លឹង​រក​ការ​ផ្លាស់​ប្តូរ​ក្លឹ​ប​នៅ​រដូវក្តៅ​ខាង​មុខ​។ ហើយ​ក្នុង​ក្លឹ​ប​នឹង​បើក​ទទួលយក​ការ​ដាក់​សំណើរ​ទាំងអស់​ដែល​មាន​តម្លៃ​ចាប់ពី ៥៩​លាន​ផោន​។

ក្នុង​នោះ​ដែរ ត្រូវ​បាន​គេ​ដឹង​ថា Sergej Milinkovic-Savic មិន​ត្រូវ​បាន​ចាប់​នៅ​ក្នុង​ជម្រើស​របស់​លោក Maurizio Sarri ដែល​ជា​ហេតុ​ធ្វើ​អោយ​គាត់​ចង់​ចាកចេញ​៕