ព្រោះតែ​មូលហេតុ​មួយ​នេះ ធ្វើ​អោយ Hazard ចង់​បន្ត​ស្នាក់​នៅ​ជាមួយ Real

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន AS នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា កីឡាករ​ស​ញ្ជា​ប៊ែ​ល​ហ្សិ​ក​រូប​នេះ​មិន​មាន​បំណង​ចង់​ចាក​ចេញពី​ទឹកដី Santiago Bernabeu នោះ​ទេ ដោយសារ​តែ Hazard នឹង​ទទួល​សមាជិក​ថ្មី​ក្នុងឆ្នាំនេះ​។

គួរ​បញ្ជាក់​ថា​កីឡាករ​ប៊ែ​ល​ហ្សិ​ក​រូប​នេះ មាន​ព័ត៌មាន​លិច​លឺជា​ច្រើន​ក្នុង​ការ​ចាក​ចេញពី​ទឹកដី Santiago Bernabeu កាលពី​ឆ្នាំ​កន្លង​ទៅ​។ គាត់​មិន​អាច​ស្វែ​ករក​ភាព​ជោគជ័យ​បាន​ចាប់តាំងពី​ផ្លាស់​ពី Chelsea មក​កាន់​ទី​នេះ ដោយសារ​ជួបនឹង​បញ្ហា​របួស​ជា​ញឹកញាប់​។

ចំពោះ​ការ​ចាក​ចេញពី​ក្លឹ​ប​នៅ​ខែមករា​នេះ ហាក់​មិន​អាច​មាន​នោះ​ទេ ដោយសារ​តែ​រូបគេ កំពុង​រៀបចំ​ចាំ​ទទួល​នៅ​សមាជិក​ថ្មី​សម្រាប់​គ្រួសារ​របស់​គេ​៕