ព្រោះតែ​ខាង​ស្រី​មិន​ព្រម​ស្រឡាញ់​! សុខចិត្ត​រត់​មក​ចង់​.​ក សម្លាប់​ខ្លួន​រហូត​បាន​សម្រេច

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​០៧​និង​៣០​នាទី ត្រង់​ចំណុច​ខាងកើត​បឹង​ន​រា ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង មាន​ករណី​មនុស្ស​ធ្វើ​អត្តឃាត​ដោយ​ចងករ​សម្លាប់​ខ្លួន​មួយ​កើតឡើង ជន​រង​គ្រោះ​ឈ្មោះ ភាព សុខុម ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​តា​អួរ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​អោយ​ជន​រង​គ្រោះ​គិត​ខ្លី​ទៅ​ចងក​សម្លាប់​ខ្លួន​នោះ​ដោយសារ​ខូចចិត្ត​នឹង​គេ​មិន​ស្រឡាញ់​នៅ​ថ្ងៃ​កើតហេតុ​បាន​ផឹកស្រា​ស្រវឹង​ជោគ​ជាំ​ទើបរ​ត់ទៅ​ចងក​នឹង​ដើមឈើ​តែ​ម្តង​។ ដោយ​ឆ្លង​តាម​ការ​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​សាកសព​របស់​ជន​រង​គ្រោះ​ឈ្មោះ ភាព សុខុម សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា ជន​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួន​ស្លាប់​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ