បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Transfermarkt បានអោយដឹងថា តម្លៃខ្លួនរបស់កីឡាករវ័យ ៣៤ឆ្នាំ Lionel Messi បានធ្លាក់ចុះយ៉ាងខ្លាំង។ វ៉េបសាយដដែរបានបញ្ជាក់កីឡាករ Messi គឺធ្លាក់តម្លៃខ្លួនពី ៩១លានដុល្លារ មកនៅត្រឹម ៦៨លានដុល្លារ ក្រោយធ្វើការផ្លាស់ប្តូរមកលេងនៅក្របខណ្ឌកំពូលរបស់បារាំង។
ការធ្លាក់តម្លៃខ្លួននេះ គឺដោយសារតែអាយុកាន់តែច្រើនរបស់គាត់ ដែលវាជារឿងធម្មតាទៅហើយសម្រាប់កីឡាករបាល់ទាត់មានអាយុច្រើន។ ក្នុងនោះកាលពីឆ្នាំ២០១៨ Messi មានតម្លៃខ្លួនប្រមាណ ២០៤លានដុល្លារឯណ្ណោះ៕