បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gerard Romero នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា ក្លឹប Barcelona នឹងផ្តល់កុងត្រារហូតដល់ទៅ ១៨ខែ សម្រាប់ Edinson Cavani នៅពេលដែលទៅផ្សារដោះដូរកីឡាករបើកនៅខែមករាខាងមុននេះ។
នេះបើយោងតាមរបាយការណ៍បានអោយដឹងថា កីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះ គឺនឹងគ្មានក្លឹបត្រូវលេងនោះទេបន្ទាប់ពីបញ្ចប់កុងត្រាជាមួយ Manchester United។ នេះអាចចំណុចសម្រាប់រូបគាត់មក Barcelona ដើម្បីជំនួសកន្លែងរបស់ Sergio Aguero៕