លទ្ធផល​ចេញ​ហើយ​! រក​ឃើញ​កីឡាករ Man Utd ចំនួន ៤​នាក់​មាន​វិជ្ជមាន​កូ​វី​ដ​-១៩

0

ការ​ប្រកួត​ក្រប​ខណ្ឌ Premier League រវាង Manchester United ទល់​នឹង Brentford ត្រូវ​បាន​លើក​ពេល បន្ទាប់​ពី​បាន​រក​ឃើញ​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ រហូត​ដល់​ទៅ​បួន​នាក់​។

ជា​ការ​ពិត​ណាស់ Man Utd គឺជា​ក្រុម​ចុង​ក្រោយបង្អស់​ដែល​រង​គ្រោះ​ដោយសារ​មេរោគ​កូ​វី​ដ​-១៩ បន្ទាប់​ពី​ក្រុម​កីឡាករ​បួន​នាក់ និង​បុគ្គលិក​របស់​ក្លិប​បាន​តេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ និង​ត្រូវ​បាន​ក្លិប​បញ្ជូន​មក​ផ្ទះ​វិញ ហើយ​ក្លិប​លុប​នូវ​ការ​ហ្វឹកហាត់​ទាំងអស់​ផង​ដែរ​។

ក្លិប​បិសាច​ក្រហម Man Utd បាន​ចេញ​សេចក្តី​ប្រកាស​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖ «Manchester United សូម​បញ្ជាក់​ថា ការ​ប្រកួត​របស់​ពួក​យើង​ទល់​នឹង Brentford នឹង​ត្រូវ​បាន​លើក​ពេល​។ បន្ទាប់​ពី​មានការ​បញ្ជាក់​ពី​ការ​ធ្វើតេស្ត​ម៉ាស៊ីន​ធំ PCR បាន​រក​ឃើញ​លទ្ធផល​វិជ្ជមាន​ទៅ​លើ​ក្រុម​កីឡាករ និ បុគ្គលិក​របស់​ពួក​យើង​។ ពួក​យើង​បាន​សម្រេចចិត្ត​បិទ​ទីលាន​ហ្វឹកហាត់ Carrington ចំនួន​២៤​ម៉ោង ដើម្បី​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​បន្ថែម​ទៀត ហើយ​បុគ្គល​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​គឺ​ស្ថិត​នៅ​ដាច់​ដោយឡែក​»៕