UEFA បានបញ្ជាក់ថា ពួកគេនឹងធ្វើការចាប់ឆ្នោត Champions League វគ្គ ១៦ក្រុមចុងក្រោយម្ដងទៀត បន្ទាប់ពីមានកំហុសធំៗក្នុងអំឡុងពេលព្រឹត្តការណ៍នេះ។
អ្នកគាំទ្រ និងអ្នកកាសែតបានកត់សម្គាល់ឃើញបញ្ហាសំខាន់ៗ នៅក្នុងការចាប់ឆ្នោតដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ UEFA ក្នុងប្រទេសស្វីស។ គេសង្កេតឃើញថាមានកំហុសធំៗចំនួនបី ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។
ភ្លាមៗនោះ UEFA បានទទួលស្គាល់កំហុសរបស់ខ្លួន ហើយបានបញ្ជាក់ថាការចាប់ឆ្នោតនឹងត្រូវធ្វើឡើងវិញនៅវេលាម៉ោង 14:00 GMT (ម៉ោង 09:00 PM នៅកម្ពុជា)៕