ផ្លូវការ​! លទ្ធផល​ចាប់ឆ្នោត​វគ្គ ១៦​ក្រុម​ចុង​ក្រោយ UCL ២០២១/២២ និងកាលបរិច្ឆេតប្រកួត

0

ការ​ចាប់ឆ្នោត​សម្រាប់​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​នៃ​ពានរង្វាន់ UEFA Champions League ឆ្នាំ ២០២១-២២ បាន​បញ្ចប់​រួចរាល​ហើយ ខណៈ​ដែល​ក្រុម​ចំនួន ១៦ មក​ពី​ប្រទេស​ចំនួន ៨ ផ្សេង​គ្នា​បាន​រក​ឃើញ​គូប្រកួត​រៀង​ៗ​ខ្លួន​។

កាលបរិច្ឆេទ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១ នៃ​ការ​ប្រកួត​ពានរង្វាន់ UEFA Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី ១៥,១៦, ២២ និង​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ខណៈ​កាលបរិច្ឆេទ​សម្រាប់​ជើង​ទី​២ គឺ​ថ្ងៃ​ទី​៨, ៩, ១៥ និង​១៦ ខែមីនា​។

ក្រុម​ដែល​នឹង​ត្រូវ​ប៉ះ​គ្នា​មាន​ដូច​ខាងក្រោម​៖

Benfica vs Real Madrid, Villarreal vs Manchester City, Atletico Madrid vs Bayern Munich, Red Bull Salzburg vs Liverpool, Inter vs Ajax, Sporting CP vs Juventus, Chelsea vs Lille, PSG vs Manchester United