Karim Benzema ថា​នឹង​ចាកចេញ ប្រសិនបើ​ក្លឹ​ប​ចុះ​ហត្ថ​លេខាជាមួយ​ម្នាក់​នេះ

0

ខ្សែប្រយុទ្ធ Karim Benzema របស់​ក្លឹ​ប Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា​បើកចំហ ចំពោះ​ក្តី​សង្ឃឹម​នៃ​ការ​ចូលរួម​ជាមួយ​ក្លឹ​ប​យក្ស​បារាំង PSG ប្រសិនបើ Los Blancos ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Borussia Dortmund កីឡាករ Erling Haaland នៅ​រដូវក្តៅ​ក្រោយ​។

យោង​តាម El Nacional បាន​ឲ្យ​ដឹង​ថា​កីឡាករ Benzema បាន​ចាប់ផ្តើម​ការ​ចរចា​ជាមួយ PSG រួច​ហើយ ជុំវិញ​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​សក្តានុពល​មួយ​ទៅ​កាន់ Parcs des Princes ។ Real Madrid ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ផ្តល់​អាទិភាព​លើ​ការ​ចុះហត្ថលេខា​លើ Haaland នៅ​រដូវក្តៅ​ក្រោយ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​អ្នក​ជំនួស​តំណែង​ដ៏​យូរអង្វែង​សម្រាប់ Benzema​។

Karim Benzema បាន​ចូលរួម​ជាមួយ​ក្លឹ​ប​យក្ស​អេ​ស្ប៉ា​ញ​ពី​ក្លឹ​ប​បារាំង Lyon នៅ​រដូវក្តៅ​ឆ្នាំ ២០០៩ ។ ក្នុងអំឡុងពេល ១២ រដូវ​កាល​របស់​គាត់​ជាមួយ​ក្លឹ​ប កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី ២៩៧ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៥៨០ ប្រកួត​។

គាត់​បាន​ជួយ​ក្លឹ​ប​ឈ្នះ La Liga បី​ដង Copa del Rey ពីរ និង​ជើងឯក Champions League បួន​ដង​។ Benzema បាន​ក្លាយជា​កីឡាករ​ឆ្នើម​របស់ Real Madrid ចាប់តាំងពី​ការ​ចាកចេញ​របស់​កីឡាករ Cristiano Ronaldo ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​កំណត់​ត្រា​គ្រប់ពេលវេលា​របស់​ក្លឹ​ប​ទៅ​កាន់ Juventus ក្នុង​រដូវក្តៅ​ឆ្នាំ ២០១៨ ៕