បរទេស៖ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន The Daily Mail នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា ក្លឹប Barcelona កំពុងធ្វើការសម្លឹងមើលកីឡាករស្លាបរបស់ Real Sociedad គឺ Adnan Januzaj។
ក្នុងនោះកីឡាករវ័យ ២៦ឆ្នាំនេះនឹងត្រូវផុតកុងនៅខែមិថុនា ឆ្នាំ២០២២។ ដូច្នេះក្លឹបសម្លឹងឃើញថាចង់ចុះកុងត្រាយកនៅខែមករានេះ ក្នុងតម្លៃទាប។
ប្រសិនជាក្លឹបមិនអាចចុះកុងត្រាយកបាននោះទេ Barca ត្រូវរងចាំរហូតដល់រដូវក្តៅឆ្នាំក្រោយ ដើម្បីព្យាយាមយក Januzaj មកវិញម្តងទៀត។ គួរបញ្ជាក់ថាក្នុងបង្ហាញខ្លួនអោយ Sociedad ១៦ដង នៅ La Liga គឺ គាត់អាចស៊ុតបញ្ចូលទីបានតែ ១គ្រាប់ប៉ុណ្ណោះ៕