តារាឆ្នើមវ័យក្មេងរបស់ក្រុម Manchester United កីឡាករ Zidane Iqbal ចង់បន្តជំរុញឱ្យក្លឹបផ្តល់ឱកាសបន្ថែមទៀត សម្រាប់កីឡាករយុវជនវ័យក្មេងៗ ក្នុងជម្រើសដំបូង ដូចកាលលេងជាមួយ Young Boys ។
ពិតណាស់ ខ្សែបម្រើសញ្ជាតិអ៊ីរ៉ាក់វ័យ ១៨ ឆ្នាំរូបនេះ បានចេញពីកៅអីបម្រុងជាមួយមិត្តជិតស្និទ្ធ Charlie Savage សម្រាប់ការប្រកួតជាមួយ Young Boys ក្នុងការប្រកួត Champions League កាលពីថ្ងៃពុធនៅ Old Trafford ។
ទន្ទឹមនឹងនោះ កីឡាករ Teden Mengi និង Shola Shoretire ក៏បានចូលលេងជាកីឡាករបម្រុងជាមួយនឹងកីឡាករបម្រុងផ្សេងទៀតដូចជា Bjorn Hardley និង Matej Kovar ខណៈដែល Ralf Rangnick បានដាក់ឈ្មោះកូនក្រុមចូលក្នុងឈុតធំដើម្បីដកស្រង់បទពិសោធន៍។
យ៉ាងណាមិញ កីឡាករមកពីអាស៊ីបូព៌ា Iqbal បានសារទរ ចំពោះការទទួលបានបទពិសោធន៍ថ្មី ក្នុងវត្តមានរបស់អ្នកចាត់ការបណ្ដោះអាសន្នថ្មីសញ្ជាតិអាល្លឺម៉ង់លោក Ralf Rangnick ដែលលោកហៅការប្រកួតនេះថា «ការភ្លក់រសជាតិថ្មី»៕