ការប្រកួតពានរង្វាន់ Europa Conference League របស់ Tottenham ទល់នឹង Rennes នៅថ្ងៃព្រហស្បតិ៍ ត្រូវបានផ្អាកបន្ទាប់ពីការផ្ទុះឡើងនៃកូវីដ-១៩ ដ៏ធំមួយនៅក្នុងក្លឹប។
លោក Antonio Conte បានបញ្ជាក់កាលពីថ្ងៃពុធថា កីឡាករប្រាំបីនាក់នៃក្រុមដំបូងរបស់ Tottenham និងបុគ្គលិក ៥ នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ។
យោងតាមសេចក្តីថ្លែងការណ៍ពី Tottenham បានឲ្យដឹងថា «ការប្រកួតពានរង្វាន់ UEFA Europa Conference League ពូល G របស់យើងជាមួយក្រុម Stade Rennais នឹងមិនប្រព្រឹត្តទៅនៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍ ទី ៩ ខែធ្នូ ម៉ោង ៨ យប់ចក្រភពអង់គ្លេស) បន្ទាប់ពីមានករណីវិជ្ជមានកូវីដ-១៩ ជាច្រើននៅក្លឹប»។
យ៉ាងណាមិញ UEFA នឹងផ្តល់ការអាប់ដេតបន្ថែម លើការប្រកួតនេះនៅក្នុងពេលសមស្រប៕